សាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, ព្រឹក ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៥
មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកំពង់ចាម បានសហការជាមួយតំណាងអគ្គនាយកដ្ឋានថវិកា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៨ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង សហវ ,រតនាគារខេត្ត, អង្គភាពជុំវិញខេត្ត និងតំណាងការិយាល័យអប់រំ យុវជន និងកីឡា ក្រុង-ស្រុក។